
LC HOME Store
អុិលស៊ីហូម គឺជាហាងផ្គត់ផ្គង់កម្រាលព្រំដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយចាប់ផ្តើមពីការលក់ព្រំដេគ័រ ប្រភេទព្រំគុណភាពមធ្យមដែលបច្ចុប្បន្នវិវត្តខ្លួនមកលក់ព្រំគុណភាពខ្ពស់ជាច្រើនប្រភេទ។ យើងខ្ញុំមិនមែនលក់ត្រឹមតែផលិផលនោះទេគឺយើងតែងតែផ្តល់នូវការយកចិត្តទុកដាក់ដល់អតិថិជនគ្រប់រូប ដោយផ្តល់នូវសេវាកម្មបន្ថែមដូចជាការប្រឹក្សាយោបល់ពីអ្នកឌីហ្សាញក៏ដូចជាអ្នកជំនាញអំពីការជ្រើសរើសផលិតផលឲត្រូវទៅតាមការដេគ័រ និងមុខងារប្រើប្រាស់ព្រំទៅតាមទីកន្លែងផ្សេងៗផងដែរ។ បន្ថែមពីលើនេះ ពួកយើងតែងតែគិតគូរដល់ភាពសន្សំសំចៃរបស់អតិថិជនដោយណែនាំនូវប្រភេទព្រំអោយត្រូវនឹងការប្រើប្រាស់ ហើយមានតំលៃសមរម្យ។ កម្រាលព្រំយើងខ្ញុំនាំចូលមកពីច្រើនប្រទេសដូចជាទួគី ប៊ែលហ្ស៊ិក ឥណ្ឌា ចិន និងថៃ ទៅតាមប្រភេទព្រំផ្សេងៗគ្នា។
