អំពីយើង

hero-banner

អុិលស៊ីហូម

អុិលស៊ីហូម គឺជាហាងផ្គត់ផ្គង់កម្រាលព្រំដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយចាប់ផ្តើមពីការលក់ព្រំដេគ័រ ប្រភេទព្រំគុណភាពមធ្យមដែលបច្ចុប្បន្នវិវត្តខ្លួនមកលក់ព្រំគុណភាពខ្ពស់ជាច្រើនប្រភេទ។ យើងខ្ញុំមិនមែនលក់ត្រឹមតែផលិផលនោះទេគឺយើងតែងតែផ្តល់នូវការយកចិត្តទុកដាក់ដល់អតិថិជនគ្រប់រូប ដោយផ្តល់នូវសេវាកម្មបន្ថែមដូចជាការប្រឹក្សាយោបល់ពីអ្នកឌីហ្សាញក៏ដូចជាអ្នកជំនាញអំពីការជ្រើសរើសផលិតផលឲត្រូវទៅតាមការដេគ័រ និងមុខងារប្រើប្រាស់ព្រំទៅតាមទីកន្លែងផ្សេងៗផងដែរ។ បន្ថែមពីលើនេះ ពួកយើងតែងតែគិតគូរដល់ភាពសន្សំសំចៃរបស់អតិថិជនដោយណែនាំនូវប្រភេទព្រំអោយត្រូវនឹងការប្រើប្រាស់ ហើយមានតំលៃសមរម្យ។ កម្រាលព្រំយើងខ្ញុំនាំចូលមកពីច្រើនប្រទេសដូចជាទួគី ប៊ែលហ្ស៊ិក ឥណ្ឌា ចិន និងថៃ ទៅតាមប្រភេទព្រំផ្សេងៗគ្នា។

បេសកកម្ម

“ធ្វើឲកន្លែងលោកអ្នកកាន់តែទាក់ទាញជាមួយនឹងកម្រាលព្រំ និងការប្រឹក្សាយោបល់ពីពួកយើង”។
គិតចាប់តាំងពីបើកអាជីវកម្មដំបូងមកដល់បច្ចុប្បន្ននេះ ហាងយើងខ្ញុំបានទទួលការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីអតិថិជនគ្រប់ជាន់ថ្នាក់ ទាំងស្ថាប័នរដ្ឋ និងឯកជន។ ពួកយើងបានបញ្ចប់កាងារក្រាលព្រំសន្លឹក និងព្រំក្រាលពេញផ្ទៃគុណភាពខ្ពស់ជាច្រើនគម្រោងតាមអាគាររដ្ឋដូចជាក្រសួងដែនដីនិងនគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ទីស្តីការគណរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា ក្រសួងសុខាភិបាល អគ្គស្នងការនគរបាលជាតិ និងស្ថាប័នផ្សេងៗទៀតជាច្រើនផងដែរ។ ទន្ទឹមគ្នានេះ គម្រោងឯកជនដែលយើងបានបញ្ចប់ជាបន្តបន្ទាប់ភាគច្រើនគឺផ្គត់ផ្គង់ទៅតាមសណ្ឋាគារ ខុនដូរ អាគារការិល័យ ផ្ទះបុរី និងហាងលក់ទំនិញជាច្រើនកន្លែង។

ចក្ខុវិស័យ

យើងមានគោលដៅចង់ក្លាយជាហាងលក់កម្រាលព្រំដែលឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើគុណភាព សេវាកម្ម និងតម្លៃ។ ភាពស្មោះត្រង់ និងការគិតគូរលើភាពសន្សំសំចៃចំពោះអតិថិជនគឺជាការអនុវត្តរបស់ពួកយើងចាប់តាំងពីបង្កើតអាជីវកម្មដំបូង ហើយក៏ប្តេជ្ញាបន្តរហូតតទៅ។ ពួកយើងជឿជាក់ថាអតិថិជនរបស់យើងប្រាកដជាទទួលបានការជឿជាក់ ការស្វែងយល់ពីផលិតផងកាន់តែប្រសើរបន្ទាប់ពីបានពិភាក្សាជាមួយអ្នកជំនាញរបស់យើង ហើយនឹងបន្តគាំទ្រជាបន្តបន្ទាប់ផងដែរ។

Shopping Cart
No products in the cart.