ព្រំប្រើប្រាស់ខាងក្រៅ
ម្រាលព្រំប្រភេទដាក់ខាងក្រៅមានប្រជាប្រិយភាពណាស់ឥឡូវនេះ មិនខុសគ្នាប៉ុន្មានពីកម្រាលព្រំប្រភេទដាក់ខាងក្នុងផ្ទះទេ។ កម្រាលព្រំដាក់ខាងក្រៅក៏អាចលើកសោភ័ណ្ឌភាពទីធ្លាខាងក្រៅរបស់លោកអ្នកឲមើលមកទាក់ភ្នែក ព្រមទាំងផ្តល់ផាសុកភាពពេលដើរ។ មិនដូចប្រភេទកម្រាលព្រំដាក់ក្នុងផ្ទះទេ យើងមិនចាំបាច់បារម្ភរឿងប្រឡាក់ដី មេឃភ្លៀង និងកម្តៅថ្ងៃខ្លាំងឡើយ។ ដោយសារវាធ្វើឡើងដោយសរសៃអំបោះធម្មជាតិ និងមានភាពធុន វាមិនជាប់ដី និងមិនជក់ទឹកទេ។ លើសពីនេះទៅទៀត វាក៏មិនហើរពណ៌ និងដុះផ្សិតដែរ។ បើប្រៀបធៀបជាមួយប្រភេទកម្រាលព្រំផ្សេងៗ វាមានតម្លៃសមរម្យណាស់។






