ព្រំដេគ័រ សន្លឹក
វាជាប្រភេទព្រំដែលមិនក្រាលពេញផ្ទៃទេ។ ភាគច្រើនគេប្រើវាដើម្បីលម្អគ្រឿងសង្ហារឹមនៅទីតាំងណាមួយ។ មានមូលហេតុជាច្រើនដែលធ្វើឲព្រំសន្លឹកពេញនិយម ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនស្ទាក់ស្ទើរក្នុងការប្រើ។ ហេតុផលចម្បងក្នុងការដាក់ព្រំសន្លឹកនេះគឺដោយសារសោភ័ណ្ឌភាព។ វាអាចជួយផ្គុំរបស់គ្រប់យ៉ាងនៅក្នុងបន្ទប់ឲមើលទៅស៊ីគ្នា។ ឧទាហរណ៍ថាវាអាចជួយលើកពណ៌ដែលគេដេគ័រនៅក្នុងបន្ទប់។








