ព្រំប្រណិតធ្វើដោយដៃ
ព្រំធ្វើដោយដៃចាប់ផ្តើមឡើងពីការលាតផ្ទាំងក្រណាត់នៅលើពុម្ពគំរូ។ បន្ទាប់មកគេប្រើឧបករណ៍ជាមួយនឹងសរសៃអំបោះដើម្បីចាក់ចេញជាសាច់ព្រំលាយឡំជាមួយនឹងការរចនាម៉ូដនៅពីលើនោះ។ ព្រំប្រភេទនេះភាគច្រើនធ្វើពីរោមចៀម ហើយអាចប្រើប្រាស់បានរហូតដល់២០ឆ្នាំអាស្រ័យលើអ្នកផលិត និងវត្ថុធាតុដើមដែលគេប្រើ។ គេធ្វើព្រំនេះឡើងដោយត្រូវប្រើកាំភ្លើងបាញ់សរសៃអំបោះទៅលើផ្ទាំងក្រណាត់។ គេក៏អាចប្រើកាំភ្លើងនេះសម្រាប់បាញ់ឆ្លាក់ម៉ូដនៅលើកម្រាលព្រំផងដែរ។








