ព្រំក្រាលពេញផ្ទៃ
វាជាប្រភេទព្រំដែលគេក្រាលពេញទូទាំងផ្ទៃ។ កម្រាលព្រំណាដែលមានប្រវែងលើសពី៤ម៉ែត្រជាទូទៅត្រូវការប្រើឧបករណ៍អ៊ុតព្រំដើម្បីជាជំនួយនៅពេលក្រាល។ ព្រំពេញផ្ទៃត្រូវបានគេធ្វើឡើងឲប៉ុននឹងទំហំទីតាំងត្រូវដាក់។ ជាធម្មតា ព្រំក្រាលពេញផ្ទៃការពារខ្យល់មិនឲចេញចូលមិនថាជាខ្យល់ក្តៅឬត្រជាក់ និងជួយកាត់បន្ថយសំឡេងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាការពារមិនឲរអិលដួលទៀតផង ហើយនេះអាចជាហេតុផលដែលអ្នកគួរពិចារណាព្រំក្រាលពេញផ្ទៃនេះបើសិនជាអ្នកមានកូនតូចៗឬឪពុកម្តាយចាស់ជរា។







