គេហៅវាថាព្រំការ៉ូ។ វាមានរាងការ៉េដែលអាចផ្គុំគ្នាទៅជាព្រំបាន។ គេប្រើវានៅកន្លែងណាដែលមមាញឹក មានមនុស្សចេញចូលច្រើនព្រោះវាធុននឹងការដើរជាន់។ ព្រំការ៉ូភាគច្រើនមានខ្នាត50×50cm និង25×100cm។ វាមានតម្លៃធូរជាងកម្រាលព្រំធម្មតាច្រើនតែមានភាពស៊ីវីល័យ ជួយដល់ការលម្អបានដូចគ្នា ហើយសន្សំសំចៃចំណាយបានស្ទើរពាក់កណ្តាលឯណោះ។